khmer eng
  • ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម ប្រាក់ សុខុន  អនុប្រធានទី១ ព្រឹទ្ធសភា  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤   ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារ ចូលជូនពរ ឯកឧត្តម ប្រាក់ សុខុន  អនុប្រធានទី១ ព្រឹទ្ធសភា  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ នាពេលខាងមុខនេះ នៅគេហដ្ឋាន ឯកឧត្ដមអនុប្រធានទី១ រាជធានីភ្នំពេញ ។
    ក្នុងឱកាសនោះ  ឯកឧត្ដម និងក្រុមការងារបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំសព្ទសារធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ